អំពីពួកយើង

A UNIQUE LIFESTYLE CREATOR

ឋានជ័យមានឆន្ទៈក្នុងការស្ថាបនាលំនៅដ្ឋាន ដែលមានភាពថ្លៃថ្នូរក្នុងការរស់នៅ ដោយរំលេចឡើងនូវការ អភិវឌ្ឈន៍នៃលំនៅដ្ឋានប្រកបទៅដោយភាពច្នៃប្រឌិតបែបសហសម័យយ៉ាងប្រណីតភាព និងស៊ីវិល័យ រួមនឹងការបង្ហាញនូវភាពរីកចម្រើននៃវិស័យអចលនទ្រព្យ ការវិវត្តន៍ថ្មីនៃការរស់នៅ ព្រមទាំងសេវាកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

COMTEMPORARY APPROACH
វិធីសាស្ត្រសហសម័យ

ឋានជ័យ ផ្តោតសំខាន់ទៅលើការសាងសង់អចលនទ្រព្យ សម្រាប់ជាកេរដំណែលជូនក្រុមគ្រួសារគ្រប់ជំនាន់ ភ្ជាប់ជាមួយនឹងការជឿជាក់ថាលំនៅដ្ឋានដែលត្រូវបានសាងសង់ឡើង នឹងក្លាយជាទីចងចាំនៃភាពសុខសប្បាយ ភាពថ្លៃថ្នូរ និងកេរមរតកដូនតាគ្រប់ជំនាន់។ 

ATTENTION
TO DETAILS
ភាពផ្ចិតផ្ចង់

នៅឋានជ័យយើងប្តេជ្ញាចិត្តក្នុងការផ្តល់ភាពផ្ចិតផ្ចង់ជាមួយអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ និងយកចិត្តទុកដាក់ ចំពោះចំណុចលម្អិតគ្រប់យ៉ាង។ គម្រោងរបស់យើង ត្រូវបានរចនាឡើងជាមួយការយល់ដឹងដ៏ស៊ីជម្រៅ ពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយបញ្ចូលនូវអារម្មណ៍នៃប្រណីតភាពទៅក្នុងគ្រប់ទិដ្ឋភាព ទាំងអស់នៃជីវិត។

ALWAYS AIM FOR THE BETTER
ភាពល្អឥតខ្ចោះ

ឋានជ័យ មានជំនឿថាភាពរីកចម្រើន និងថ្នាលលូតលាស់ទៅមុខ គឺស្ថិតនៅលើការពេញចិត្ដ និងទំនុបចិត្ដរបស់អតិថិជន។ យើងខិតខំជាប់ជានិច្ចក្នុងការរៀនសូត្រ និងអភិវឌ្ឍក្រុមហ៊ុន ដើម្បីធានាថាយើង តែងតែនាំមុខគេនៅក្នុងឧស្សាហកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

A NEW PARADIGM OF LIVING

We envision a world where every plot of urban land becomes a space for people to enjoy and live their lives.To successfully unite inspiring, thoughtful designs with quality construction to create special, memorable spaces for contemporary living environments.”

ខូវ ម៉ាតាំង
ស្ថាបនិក

error: Content is protected !!

Privacy Policy

In accordance with GDRP, we would like to optain your consent for marketing efforts.